វិបស្សនាកម្ពុជា ដែលមានឈ្មោះពេញផ្លូវការតាមផ្លូវច្បាប់ថា អង្គការវិបស្សនាកម្ពុជា (អ.វ.ក) ជាអង្គការមិនមែនរដ្ឋាភិបាលស្របច្បាប់ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ លេខ ៤៦១២ ប្រ.ក នាថ្ងៃទី 03 មិថុនា 2016។ អង្គការវិបស្សនាកម្ពុជា ដើរតួនាទីក្នុងការដោះស្រាយរាល់បញ្ហាតាមផ្លូវច្បាប់ទាំងអស់ ព្រមទាំងរៀបចំឯកសារ ទម្រង់បែបបទ និងលិខិតស្នាមនានា ឲ្យមានលក្ខណៈស្តង់ដា សម្រាប់មជ្ឈមណ្ឌលវិបស្សនាកម្មដ្ឋាន តាមការបង្រៀនដោយលោក ស.ន. ហ្គោឥនកា តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន ដែលស្ថិតក្រោមឆត្ររបស់ខ្លួន។ ទីស្នាក់ការកណ្ដាលនៃអង្គការវិបស្សនាកម្ពុជាស្ថិតនៅរាជធានីភ្នំពេញ ហើយនៅទីស្នាក់ការនេះ ក៏មានធម្មសាល (មិនមែនមជ្ឈមណ្ឌល) ដែលផ្ដល់ជូននូវវគ្គសិក្សាវិបស្សនា 1-ថ្ងៃ រៀងរាល់ខែ ព្រមទាំងការអង្គុយភាវនារួម 2 ម៉ោង រៀងរាល់ថ្ងៃអាទិត្យផងដែរ។ ធម្មសាលនេះអាចទទួលសិស្សចាស់វិបស្សនាឲ្យបដិបត្តិរួមគ្នាយ៉ាងមានផាសុកប្រមាណ 50 នាក់ (ទាំងប្រុស ទាំងស្រី)។
ទីស្នាក់ការកណ្ដាលនៅភ្នំពេញ៖ ផ្ទះលេខ 70, ផ្លូវលេខ 13, បុរីពិភពថ្មីចំការដូង,សង្កាត់ដង្កោរ, ខណ្ឌដង្កោរ, ភ្នំពេញ, កម្ពុជា។
លេខទូរសព្ទទំនាក់ទំនង៖ +855 92 803 406
អ៊ីមែល៖ [email protected]
វិបសៃ៖ www.kh.dhamma.org
មជ្ឈមណ្ឌលវិបស្សនាកម្ពុជា
ធម្មលដ្ឋិកា
អាសយដ្ឋាន៖ ភ្នំទ្រុងមាន់, ផ្លូវជាតិលេខ ៥៧, បាត់ដំបង, កម្ពុជា
ទូរសព្ទ៖ ០៩២ ៩៣១ ៦៤៧
អ៊ីមែល៖ [email protected]
វិបសៃ៖ www.latthika.dhamma.org
ធម្មកម្ពុជា
អាសយដ្ឋាន៖ ភូមិរលួស, ផ្លូវជាតិលេខ ៧១, កំពង់ចាម, កម្ពុជា
ទូរសព្ទ៖ ០៧៧ ២៣៣ ៧៤៧
អ៊ីមែល៖ [email protected]
វិបសៃ៖ www.kamboja.dhamma.org