តាមការពិត វគ្គសិក្សាដប់ថ្ងៃគឺជារយៈពេលតិចបំផុត។ រយៈពេលនេះផ្ដល់នូវលំនាំដើមចាំបាច់ និង មូលដ្ឋានរបស់បច្ចេកទេស។ ដើម្បីចម្រើនលូតលាស់ក្នុងការបដិបត្តិ កិច្ចការនេះត្រូវធ្វើមួយជីវិត។ ការពិសោធជាច្រើនជំនាន់កន្លងមកបានបង្ហាញឲ្យឃើញថា បើវិបស្សនាត្រូវបានបង្រៀនក្នុងរយៈពេលតិចជាង 10 ថ្ងៃ សិស្សមិនអាចចាប់បាននូវការពិសោធគ្រប់គ្រាន់ក្នុងបច្ចេកទេសទេ។ តាមប្រពៃណី វិបស្សនាត្រូវបានបង្រៀននៅកន្លែងស្ងាត់ក្នុងរយៈពេលប្រាំពីរអាទិត្យ។ នៅដើមសតវត្សរ៍ទី 20 គ្រូអាចារ្យនៅក្នុងប្រពៃណីនេះបានចាប់ផ្ដើមធ្វើការពិសោធន៍ជាមួយវគ្គសិក្សាដែលមានរយៈពេលខ្លីដើម្បីសម្របទៅតាមភាពមមាញឹកនៃការរស់នៅ។ គេបានសាកល្បងវគ្គសិក្សា 30 ថ្ងៃ, 2 សប្ដាហ៍, 10 ថ្ងៃ, ចុះរហូតដល់ 7 ថ្ងៃ ហើយគេបានរកឃើញថា វគ្គសិក្សាតិចជាង 10 ថ្ងៃ មិនមានរយៈពេលគ្រប់គ្រាន់សម្រាប់ធ្វើឲ្យចិត្តមានលំនឹង និង ធ្វើការដល់ទីជម្រៅជាមួយបាតុភូតចិត្ត និង កាយបានឡើយ។
រាល់ថ្ងៃចាប់ផ្ដើមពីម៉ោង 4 ព្រឹក ដោយមានសំឡេងជួងដាស់ ហើយបន្តធ្វើការរហូតដល់ម៉ោង 9 យប់។ គឺមានរយៈពេលប្រហែល 10 ម៉ោង ក្នុងការចម្រើនកម្មដ្ឋានក្នុងមួយថ្ងៃៗ ដោយមានទាំងការឈប់សម្រាកជាប្រក្រតីផង។ រាល់ពេលល្ងាច វេលាម៉ោង 7 មានការចាក់វីដេអូនៃធម្មទេសនារបស់លោកគ្រូ ស.ន. ហ្គោឥនកា សម្រាប់ឲ្យសិស្សចម្រើនកម្មដ្ឋានបានយល់អំពីការពិសោធរបស់គេនៅថ្ងៃនោះ។ ការកំណត់ពេលនេះបានបង្ហាញឲ្យឃើញថា មានដំណើរការល្អ និង មានប្រយោជន៍ចំពោះសិស្សរាប់រយ រាប់ពាន់នាក់ជាច្រើនទសវត្សរ៍កន្លងមក។
ការបង្រៀនធ្វើឡើងតាមរយៈការចាក់ខ្សែអាត់របស់លោក ស.ន. ហ្គោឥនកា ជាភាសាអង់គ្លេស ឬ ភាសាហ៊ិនឌី ជាមួយគ្នានឹងការប្រែជាភាសារបស់អ្នកស្រុក។ ខ្សែអាត់បកប្រែមានស្ទើរតែគ្រប់ភាសាសំខាន់ៗនៅក្នុងពិភពលោករាប់បញ្ចូលទាំងភាសាអង់គ្លេសផង។ បើគ្រូបង្រៀនដែលដឹកនាំវគ្គសិក្សាមិនអាចនិយាយភាសារបស់អ្នកស្រុកបានល្អទេ នោះនឹងមានអ្នកប្រែភាសានៅទីនោះដើម្បីជួយអ្នក។ តាមធម្មតា ភាសាមិនមែនជាឧបសគ្គទេចំពោះអ្នកដែលមានបំណងចូលរួមក្នុងវគ្គសិក្សា។
សិស្សចាស់ម្នាក់ៗបានធ្វើការបរិច្ចាគទាននេះចំពោះសិស្សម្នាក់ៗដែលចូលរួមក្នុងវគ្គសិក្សាវិបស្សនានេះ។ ឥតមានការបង់ថ្លៃបង្រៀន ឬ បន្ទប់ ការស្នាក់នៅ និង ម្ហូបអាហារទេ។ គ្រប់វគ្គសិក្សាវិបស្សនាទាំងអស់នៅទូទាំងពិភពលោកត្រូវបានរៀបចំឡើងដោយសារតែការបរិច្ចាគទានស្ម័គ្រចិត្តជាមូលដ្ឋាន។ នៅពេលបញ្ចប់នៃវគ្គសិក្សារបស់អ្នក បើអ្នកបានទទួលប្រយោជន៍ពីការពិសោធក្នុងវគ្គសិក្សា អ្នកអាចធ្វើការបរិច្ចាគទានសម្រាប់វគ្គសិក្សាក្រោយៗទៀត ស្របតាមសទ្ធា និង លទ្ធភាពរបស់អ្នក។
គ្រូបង្រៀនឥតមានទទួលកម្រៃជាប្រាក់ ជាអំណោយផ្សេងៗ ឬ ជាសម្ភារៈអ្វីទេ។ គ្រូបង្រៀនត្រូវតែមានការផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួន។ ដូច្នេះមានន័យថា គ្រូបង្រៀនខ្លះមានពេលតិចសម្រាប់បង្រៀន ប៉ុន្តែវាបង្ការមិនឲ្យមានការឆ្លៀតយកកម្រៃពីសិស្ស និង ការធ្វើពាណិជ្ជកម្ម។ នៅក្នុងប្រពៃណីនេះ គ្រូបង្រៀនវិបស្សនាបានផ្តល់នូវការបម្រើដ៏បរិសុទ្ធចំពោះអ្នកឯទៀត។ អ្វីដែលគេបានទទួលគឺ ការពេញចិត្តដោយបានឃើញជនឯទៀតបានទទួលសុភមង្គល នៅពេលចប់វគ្គសិក្សា 10 ថ្ងៃ។
ប្រាកដជាបាន។ គេជូនកៅអីទៅឲ្យអ្នកដែលមិនអាចអង្គុយបានស្រួលនៅលើក្តារក្រាល ដោយសារភាពជរា ឬ ដោយមានបញ្ហាផ្លូវកាយផ្សេងៗ។
បើគ្រូពេទ្យរបស់អ្នកបានបង្គាប់ឲ្យទទួលទានម្ហូបពិសេស សូមប្រាប់ឲ្យយើងដឹង នុ៎ះយើងនឹងពិនិត្យមើលតើយើងអាចបំពេញសេចក្ដីត្រូវការរបស់អ្នកបានឬទេ។ បើម្ហូបនោះមានភាពពិសេសខ្លាំងពេក ឬ អាចមានទំនាស់ក្នុងការចម្រើនកម្មដ្ឋាន យើងអាចសុំឲ្យអ្នករង់ចាំរហូតដល់អ្នកអាចផ្លាស់ប្តូរអាហារបាន។ យើងសូមអភ័យទោស ប៉ុន្តែសិស្សត្រូវមានការជ្រើសរើសតែក្នុងចំណោមម្ហូបដែលគេផ្តល់ជូន ជាជាងយកម្ហូបផ្ទាល់ខ្លួនមក។ ជនភាគច្រើនបានយល់ឃើញថា មុខម្ហូបដែលគេផ្តល់ឲ្យសមរម្យល្មមនឹងជ្រើសរើសបាន ហើយគេមានសេចក្តីរីករាយនឹងម្ហូបបន្លែផ្លែឈើសាមញ្ញនេះ។
ប្រាកដណាស់ ស្ត្រីមានផ្ទៃពោះក៏អាចចូលរួមក្នុងវគ្គសិក្សាបានដែរ ហើយស្ត្រីជាច្រើនមកចូលរួមក្នុងវគ្គសិក្សា នៅចំពេលដែលមានផ្ទៃពោះដើម្បីឆ្លៀតឱកាសល្អធ្វើការបដិបត្តិឲ្យបានយ៉ាងជ្រៅ និង យ៉ាងស្ងាត់នៅក្នុងរយៈពេលពិសេសនេះ។ យើងសួរបញ្ជាក់ស្ត្រីទាំងនោះថាតើគេមានការទុកចិត្តអំពីស្ថិរភាពនៃការមានផ្ទៃពោះរបស់ខ្លួនឬទេ មុននឹងដាក់ពាក្យសុំចូលរួមក្នុងវគ្គសិក្សា។ យើងផ្តល់អាហារបន្ថែមឲ្យ ហើយសុំឲ្យពួកគាត់បដិបត្តិតាមសម្រួល។
សិស្សទាំងអស់ដែលចូលរួមវគ្គសិក្សាត្រូវតែរក្សាភាពស្ងៀមស្ងាត់ “អរិយស្ងាត់” គឺការស្ងៀមស្ងាត់ដោយកាយវិការ, ដោយការនិយាយស្តី និង ដោយចិត្ត។ សិស្សទាំងអស់យល់ព្រមមិនទាក់ទងនឹងសិស្សឯទៀត។ ប៉ុន្តែ សិស្សមានសេរីភាពក្នុងការនិយាយទាក់ទងជាមួយអ្នកអភិបាលអំពីសម្ភារៈដែលគេត្រូវការ ឬ និយាយជាមួយគ្រូបង្រៀន។ ភាពស្ងៀមស្ងាត់ដាច់ខាតត្រូវតែរក្សាក្នុងរយៈពេល 9 ថ្ងៃដំបូង។ នៅថ្ងៃទី 10 សិស្សអាចនិយាយទាក់ទងគ្នាឡើងវិញបានដើម្បីឲ្យមានការប្រុងប្រៀបរៀបចំខ្លួនចូលក្នុងជីវភាពរស់នៅជាធម្មតាឡើងវិញ។ ការបន្តបដិបត្តិជាប់រហូតគឺជាគន្លឹះសម្ងាត់នៃជោគជ័យនៅក្នុងវគ្គសិក្សានេះ។ ភាពស្ងៀមស្ងាត់ជារបស់សំខាន់មួយក្នុងការរក្សាបន្តការបដិបត្តិជាប់រហូតនេះ។
ចំពោះជនណាម្នាក់ដែលមានសុខភាពសមល្មម តាមផ្លូវកាយ និង ចិត្ត ហើយចូលចិត្តពិតប្រាកដ និង មានបំណងខំប្រឹងប្រែងដោយស្មោះ ការចម្រើនកម្មដ្ឋាន (រាប់បញ្ចូលទាំង “អរិយស្ងាត់” ផង) មិនពិបាកទេ។ បើអ្នកអាចធ្វើតាមបទបញ្ជាទាំងឡាយបាន ដោយអំណត់ និង ដោយយកចិត្តទុកដាក់ជាទីបំផុត អ្នកប្រាកដជានឹងអាចទទួលនូវលទ្ធផលល្អប្រសើរពិតប្រាកដជាមិនខាន។ ថ្វីបើវាហាក់ដូចជាពិបាកខ្លាំងណាស់ក៏ដោយ កម្មវិធីសម្រាប់មួយថ្ងៃៗ មិនជាពិបាកពេក ឬក៏ស្រួលពេកដែរ។ លើសពីនេះ វត្តមាននៃសិស្សឯទៀតដែលបដិបត្តិដោយយកចិត្តទុកដាក់ក្នុងបរិយាកាសពោរពេញដោយសន្តិភាព និង ភាពសមរម្យបានផ្តលនូវការជួយគាំទ្រយ៉ាងសម្បើមចំពោះការខំប្រឹងប្រែងរបស់អ្នក។
Yes. Note that the course spans 12 calendar days including the day you arrive and the day you leave.
ប្រាកដណាស់ ជនខ្លះដែលមានកម្លាំងកាយខ្សោយពេក មិនអាចធ្វើតាមកាលវិភាគបាន ជននោះនឹងមិនអាចទាញយកប្រយោជន៍ពីវគ្គសិក្សានេះបានទេ។ ដូចគ្នានេះដែរ អ្នកដែលមានជំងឺវិកលចរិត ឬ អ្នកដែលមានភាពរំជួលចិត្តខ្លាំងពេក ក៏មិនអាចទាញយកប្រយោជន៍ពីវគ្គសិក្សានេះបានឡើយ។ ដោយសារមានសំណួរ និង ចម្លើយ យើងនឹងអាចជួយអ្នកក្នុងការសម្រេចចិត្តយ៉ាងច្បាស់លាស់ជាមុន ថាតើអ្នកអាចមានលទ្ធភាពពេញលេញនឹងទទួលប្រយោជន៍ពីវគ្គសិក្សានេះឬទេ។ ក្នុងករណីខ្លះ គេសុំឲ្យអ្នកដាក់ពាក្យសុំចូលរួមក្នុងវគ្គសិក្សាផ្តល់នូវសំបុត្រអនុញ្ញាតពីគ្រូពេទ្យ មុននឹងគេយល់ព្រមឲ្យចូលរួមវគ្គសិក្សា។
This depends upon what you are going through. After carefully reading the Introduction to the Technique and Code of Discipline, please consider if you feel ready to participate in such an intensive program at this time. If so, you are welcome to apply describing your circumstances and what you have been experiencing. We will then advise you further during the application process.
ជំងឺជាច្រើនបណ្ដាលមកពីការរំជួលចិត្តនៅខាងក្នុង។ បើការរំជួលចិត្តនេះត្រូវបានដកចេញហើយ ជំងឺទាំងឡាយនោះអាចត្រូវបានធូរស្រាល ឬ ជាស្រឡះ។ ប៉ុន្តែ ការរៀនវិបស្សនាគ្រាន់តែមានបំណងដើម្បីព្យាបាលជំងឺឲ្យជាតែប៉ុណ្ណោះ គឺជាកំហុសមួយ ហើយវាមិនដែលមានប្រសិទ្ធភាពទេ។ ជនណាម្នាក់ដែលសាកល្បងធ្វើយ៉ាងនេះ គឺនាំឲ្យខាតពេល ពីព្រោះជននោះមានបំណងផ្ចង់លើគោលដៅខុស។ វាអាចធ្វើឲ្យខូចប្រយោជន៍ខ្លួនឯងថែមទៀតផង។ ជននោះនឹងមិនយល់អំពីការចម្រើនកម្មដ្ឋានត្រឹមត្រូវផង ហើយនឹងមិនបានជាជំងឺរបស់ខ្លួនផងដែរទេ។
ជាថ្មីទៀត គោលបំណងរបស់វិបស្សនាមិនមែនសម្រាប់ព្យាបាលជំងឺឲ្យជាសះស្បើយទេ។ ជនណាម្នាក់ដែលបដិបត្តិវិបស្សនាពិតប្រាកដ គឺហាត់រៀនឲ្យសប្បាយរីករាយ ហើយឲ្យចិត្តមានលំនឹងគ្រប់កាលៈទេសៈ។ ប៉ុន្តែ ជនដែលធ្លាប់មានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ មិនអាចមានលទ្ធភាពបដិបត្តិបច្ចេកទេសនេះបានត្រឹមត្រូវ ហើយទទួលលទ្ធផលបានល្អដូចដែលយើងចង់បានទេ។ របស់ប្រសើរបំផុតចំពោះជនប្រភេទនេះ គឺធ្វើការជាមួយអ្នកឯកទេសខាងសុខភាព។ គ្រូបង្ហាត់វិបស្សនាគឺជាអ្នកជំនាញខាងការចម្រើនកម្មដ្ឋាន មិនមែនអ្នកឯកទេសខាងជំងឺសរសៃប្រសាទទេ។
មិនមែនទេ។ វិបស្សនាបង្រៀនអ្នកឲ្យមានសតិដឹង និង មានចិត្តឧបេក្ខា គឺចិត្តមានលំនឹងនៅគ្រប់សភាពចុះឡើងនៃជីវិត។ ប៉ុន្តែ បើជនណាម្នាក់មកចូលរួមក្នុងវគ្គសិក្សាដោយលាក់បាំងបញ្ហារំជួលចិត្តខ្លាំងរបស់ខ្លួន ជននោះមិនអាចនឹងមានលទ្ធភាពយល់បច្ចេកទេស ឬ បដិបត្តិបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីទទួលលទ្ធផលដែលគេចង់បាននុះទេ។ ហេតុដូច្នេះហើយ ការដែលឲ្យយើងដឹងអំពីប្រវត្តិនៃបញ្ហារបស់អ្នកគឺសំខាន់ណាស់ដើម្បីឲ្យយើងអាចវិនិច្ឆយថាតើអ្នកនឹងទទួលប្រយោជន៍ពីវគ្គសិក្សានេះឬទេ។
Even if your mental health is currently stable, with or without medication, old symptoms may resurface during or after the course. Psychological conditions that have been in remission may reoccur. If this were to happen during the course you may not be able to benefit from it. For this reason, in some cases we do not recommend a Vipassana course for people with a history of significant mental health conditions.
មនុស្សមកពីសាសនាយ៉ាងច្រើន ឬ ឥតសាសនា បានឃើញថាវគ្គសិក្សាចម្រើនកម្មដ្ឋាននេះ ជួយគេ ហើយមានប្រយោជន៍ផង។ វិបស្សនាជាសិល្ប៍សាស្ត្រនៃការរស់នៅ គឺជារបៀបនៃការរស់នៅមួយ។ ថ្វីបើវិបស្សនាជាខ្លឹមសារនៃការបង្រៀនរបស់ព្រះពុទ្ធក៏ដោយ ក៏ប៉ុន្តែវិបស្សនាមិនមែនជាសាសនាទេ ផ្ទុយទៅវិញ វិបស្សនាគឺការបណ្តុះបណ្តាលតម្លៃមនុស្សលោកដែលនាំឲ្យមានការរស់នៅល្អសម្រាប់ខ្លួនឯងផង និង សម្រាប់អ្នកឯទៀតផងដែរ។