អង្គការវិបស្សនាកម្ពុជា (ភ្នំពេញ) បានបើកវគ្គសិក្សា ១-ថ្ងៃ ជារៀងរាល់ខែ មានន័យថា ១២ ដង ក្នុងមួយឆ្នាំ សម្រាប់សិស្សចាស់ដែលបានបញ្ចប់វគ្គសិក្សា ១០-ថ្ងៃ ពេញបរិបូណ៌យ៉ាងតិចម្ដងរួចហើយ ជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ វគ្គសិក្សា ១-ថ្ងៃ គឺជាមធ្យោបាយដ៏ល្អមួយក្នុងការជំរុញទឹកចិត្តបន្ថែមដល់ការបដិបត្តិរបស់អ្នក។ ជាទូទៅ វគ្គសិក្សា ១-ថ្ងៃ ត្រូវបានដឹកនាំដោយគ្រូជំនួយម្នាក់ ដែលនឹងអាចឆ្លើយសំណួររបស់អ្នកបដិបត្តិក្នុងវគ្គសិក្សានេះ ក្នុងអំឡុងពេលសម្ភាសន៍ថ្ងៃត្រង់។ ក្នុងករណីមិនមានវត្តមានគ្រូជំនួយដើម្បីដឹកនាំវគ្គសិក្សា ១-ថ្ងៃ នេះទេ សិស្សចាស់ដែលទទួលសិទ្ធិនឹងចាក់បទបញ្ជានៃវគ្គសិក្សា ១-ថ្ងៃ ហើយនឹងគ្មានការសម្ភាសដើម្បីឆ្លើយសំណួររបស់អ្នកបដិបត្តិឡើយ។ ដូចនឹងវគ្គសិក្សាវិបស្សនាផ្សេងទៀតដែរ អំណោយទានគឺជាប្រភពតែមួយគត់នៃការប្រព្រឹត្តទៅបាននៃវគ្គសិក្សា ១-ថ្ងៃ នេះ។
ក្នុងអំឡុងវគ្គសិក្សា អ្នកចូលរួមទាំងអស់ត្រូវតែរក្សាអរិយស្ងាត់ និងត្រូវគោរពតាមច្បាប់វិន័យទាំងអស់ដូចក្នុងវគ្គសិក្សា ១០-ថ្ងៃ ដែរ ដូច្នេះសូមអានច្បាប់វិន័យម្ដងទៀត។
កាលវិភាគនៃវគ្គសិក្សា ១-ថ្ងៃ
| ៧:៣០ - ៧:៤៥ ព្រឹក | ចុះឈ្មោះ | 
| ៧:៤៥ - ៨:០០ ព្រឹក | សេចក្តីណែនាំ | 
| ៨:០០ - ៨:៥០ ព្រឹក | វគ្គសិក្សាចាប់ផ្ដើម ជាមួយបទបញ្ជាអានាបាណៈ | 
| ៩:០០ - ១០:០០ ព្រឹក | ភាវនារួមជាមួយបទបញ្ជាអានាបាណៈ | 
| ១០:១០ - ១១:០៥ ព្រឹក | បទបញ្ជាវិបស្សនា | 
| ១១:០៥ ព្រឹក - ១៣:០០ រសៀល | ទទួលទានអាហារថ្ងៃត្រង់ & សម្រាក | 
| ១២:០០ ថ្ងៃត្រង់ | សម្ភាសន៍ជាមួយគ្រូជំនួយ (បើសិស្សត្រូវការ) | 
| ១៣:០០ - ១៤:០០ រសៀល | ភាវនារួម ជាមួយបទបញ្ជាវិបស្សនា | 
| ១៤:១០ - ១៤:៣០ រសៀល | ភាវនារួម ឥតបទបញ្ជា | 
| ១៤:៣០ - ១៤:៥៨ រសៀល | បដិបត្តិមេត្តា | 
| ១៥:០០ - ១៥:៣០ | ធម្មទេសនាខ្មែរ ឬ ធម្មទេសនាអង់គ្លេស-ខ្មែរ (បើមានសិស្សបរទេស) | 
| ១៥:៣៥ - ១៦:០០ | សម្អាត | 
| ១៦:០០ | ចប់វគ្គសិក្សា ១-ថ្ងៃ | 
ចំណាំ៖
សិស្សចាស់ដែលចង់ចូលរួមអង្គុយឬបម្រើក្នុងវគ្គសិក្សា ១-ថ្ងៃ នៅអង្គការវិបស្សនាកម្ពុជា (ភ្នំពេញ) សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ៖ +855 92 803 406 ។